Adefovir pivoxil

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទB ដែលពិនិត្យឃើញភាពខុសប្រក្រតីនៃមុខងារថ្លើមដោយសារការកើនឡើងនៃវីរុសរលាកថ្លើមB។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង 10mg។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ផលរំខានរួមមាន ចង់ក្អួត ឈឺខ្នង បេះដូងលោតញាប់ រលាកក្រពះ ឡើងកន្ទួលក្រហម អាការៈខ្វះឈាម ប៉ះពាល់មុខងារថ្លើមឬតម្រងនោម។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បរិមាណទឹកនោមថយចុះ ហើម ឈឺក្បាល (តម្រងនោមចុះខ្សោយ)

      - ញ័រដៃ ដកដង្ហើមធំនិងជ្រៅៗ សាច់ដុំខ្សោយកម្លាំង (បណ្ដុំរោគសញ្ញាហ្វាំងកូនី(Fanconi syndrome))

      - ឈឺជើងនៅពេលដើរ ឆ្អឹងប្ដូរទ្រង់ទ្រាយ (ជំងឺឆ្អឹងទន់(Osteomalacia) បាក់ឆ្អឹង)

      - ដកដង្ហើមខុសប្រក្រតី ញ័រដៃជើង បាត់បង់ស្មារតី (រោគសញ្ញាអាស៊ីតឡាក់តិចក្នុងឈាមកើនឡើង(Lactic acidosis))

      - ខ្លាញ់នៅក្រោមជាលិកាឬសរីរាង្គខាងក្នុងកើនឡើង ទំហំថ្លើមរីកធំ(អារម្មណ៍សង្កត់នៅផ្នែកឆ្អឹងជំនីរខាងស្ដាំង) (ជំងឺខ្លាញ់រុំថ្លើម)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថIbuprofen - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAdefovirកើនឡើង។

      ・ឱសថដែលត្រូវបានបញ្ចេញចោលដោយគ្រឿងចម្លងhOAT1នៅក្នុងប្រព័ន្ធតម្រងនោម - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះឬឱសថAdefovirកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។ ម្យ៉ាងទៀត ស្ត្រីដែលអាចមានផ្ទៃពោះគួរប្រើប្រាស់វិធីពន្យារកំណើត ក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ក្រោយបញ្ឈប់ការប្រើប្រាស់ឱសថនេះ អ្នកជំងឺអាចនឹងកើតមានការកើនឡើងនៃវីរុសសារជាថ្មី ហើយមុខងារថ្លើមឬអាការៈរលាកថ្លើមមានសភាពកាន់តែមិនល្អ។ ដូច្នេះ ក្រោយបញ្ឈប់ការប្រើប្រាស់ឱសថនេះ ត្រូវតាមដានស្ថានភាពរបស់អ្នកជំងឺរៀងរាល់2សប្ដាហ៍ម្ដងយ៉ាងហោចណាស់រយៈពេល4ខែ ដោយពិនិត្យតាមដានHBV-DNA, ALT(GPT) (និងTotal bilirubin ប្រសិនបើចាំបាច់) ជាពិសេស អ្នកជំងឺដែលមានប្រតិកម្មនៃប្រព័ន្ធភាពស៊ាំខ្លាំង(អ្នកដែលធ្លាប់មានរោគសញ្ញាខាន់លឿង ឬ អ្នកដែលធ្លាប់កើតមានអាការៈស្រួចស្រាវធ្ងន់ធ្ងរ ជាដើម) ឬ អ្នកជំងឺថ្លើមដំណាក់កាលមិនអាចដំណើរការមុខងារថ្លើមបាន(Decompensated liver cirrhosis)។ អ្នកជំងឺទាំងនេះអាចនឹងត្រូវបន្តប្រើប្រាស់ឱសថនេះក្នុងរយៈពេលវែង។

      ・ឱសថនេះអាចនឹងពិបាកទប់ទល់នឹងជាតិសំណើមក្នុងបរិយាកាស ដូច្នេះ ប្រើត្រូវរក្សាទុកដោយប្រឡេះគ្រាប់ថ្នាំ ត្រូវកំណត់ការប្រើប្រាស់ត្រឹម2សប្ដាហ៍។ សូមពិនិត្យមើលព័ត៌មានបន្ថែមទាក់ទងនឹងការរក្សាទុកឱសថនីមួយៗ។

    • សកម្មភាពឱសថ

      ឱសថនេះនឹងបំលែងទៅជាសារធាតុសកម្មAdefovir diphosphate ដោយភ្ជាប់និងបង្អាក់សកម្មភាពនៃអង់ស៊ីមDNA polymeraseដែលមានតួនាទីនៅក្នុងការផលិតDNAថ្មីៗរបស់វីរុស។ ម្យ៉ាងទៀត ទោះជាAdefovir diphosphateត្រូវបានភ្ជាប់ទៅនឹងខ្សែDNAដោយអង់ស៊ីមDNA polymeraseក៏ដោយ ក៍វានឹងបញ្ឈប់ការភ្ជាប់តគ្នានៃនុយក្លេអ៊ីតដើម្បីបង្កើតជាខ្សែDNAថ្មី។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp