Alglucosidase alfa

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺGlycogenosis ប្រភេទ II ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ជាទូទៅ ប្រើក្នុងកម្រិត1ដង 20mg/kg ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រៀងរាល់2សប្ដាហ៍ម្ដង។

      សូមអនុវត្តរបៀបពង្រាវឱសថនិងការកំណត់ល្បឿនបញ្ចូលឱសថទៅតាមការណែនាំនៅក្នុងបរិយាប័ណ្ណឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylactic shock)ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវប្រុងប្រយ័ត្នចំពោះផលរំខាននៃឱសថនេះបង្កអោយកើតមានរោគសញ្ញាInfusion associated reaction ជាពិសេស រោគប្រតិកម្មអាណាហ្វីឡាក់ស៊ីស (Anaphylaxis)។

      ・ការប្រើចំពោះទារកដែលមានជំងឺGlycogenosisប្រភេទ II និង ជំងឺបេះដូងរីក អាចបង្កអោយកើតមានការចុះខ្សោយនៃមុខងារបេះដូងនិងសួតលក្ខណៈស្រួចស្រាវ។ ដូច្នេះ ត្រូវតាមដានស្ថានភាពរបស់អ្នកជំងឹអោយបានដិតដល់។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp