Chlorpromazine hydrochloride + Promethazine hydrochloride + Phenobarbital

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺវិកលចរឹត (Schizophrenia)

      - ជំងឺផ្លូវចិត្តរបស់មនុស្សចាស់

      - ជំងឺស្មារតីឡើងខ្ពស់ខុសប្រក្រតី (Mania)

      - ជំងឺឬស្ថានភាពបាក់ទឹកចិត្ត (Depression)

      - រោគសញ្ញាទាក់ទងនឹងសរសៃប្រសាទ (Neurosis)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ក្នុងឱសថនេះ1គ្រាប់ អាចមានផ្ទុកសារធាតុដូចខាងក្រោមចំនួន2ករណី៖ (1) Chlorpromazine hydrochloride 25mg, Promethazine hydrochloride 12.5mg, Phenobarbital 40mg ឬ (2) Chlorpromazine hydrochloride 12.5mg, Promethazine hydrochloride 12.5mg, Phenobarbital 30mg។

      ・ករណីប្រើដើម្បីរំងាប់អារម្មណ៍:

      មនុស្សពេញវ័យ លេប1ថ្ងៃ3~4គ្រាប់ ដោយបែងចែកជាច្រើនដងក្នុង1ថ្ងៃ។

      ・ករណីប្រើដើម្បីជម្រុញការងងុយគេង:

      មនុស្សពេញវ័យ លេប1ថ្ងៃ1~2គ្រាប់ នៅមុនពេលចូលគេង។

      អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញារបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពបាត់បង់ស្មារតី(Coma) ឬ ស្ថានភាពដែលប្រព័ន្ធចរន្តឈាមចុះខ្សោយ។

      ・អ្នកជំងឺដែលកំពុងស្ថិតក្រោមឥទ្ធិពលនៃឱសថដែលមានសកម្មភាពទប់ស្កាត់ប្រព័ន្ធសរសៃប្រសាទ ដូចជាឱសថប្រភេទBarbiturates ឱសថសណ្ដំឬស្ពឹក ជាដើម។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថAdrenaline (លើកលែងករណីដែលត្រូវប្រើឱសថAdrenalineសម្រាប់ព្យាបាលរោគប្រតិកម្មធ្ងន់ធ្ងរAnaphylaxisជាបន្ទាន់)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ Voriconazole, Tadalafil, Daclatasvir, Asunaprevir, Daclatasvir/Asunaprevir/Beclabuvir, Macitentan, Grazoprevir, Elbasvir, Ticagrelor, Artemether/Lumefantrine, Darunavir/Cobicistat, Rilpivirine, Rilpivirine/Tenofovir disoproxil/Emtricitabine, Rilpivirine/Tenofovir alafenamide/Emtricitabine, Elvitegravir/Cobicistat/Emtricitabine/Tenofovir disoproxil, Elvitegravir/Cobicistat/Emtricitabine/Tenofovir alafenamide fumarate, Sofosbuvir/Velpatasvir, Bictegravir/Emtricitabine/Tenofovir alafenamide, Dolutegravir/Rilpivirine។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងឱសថប្រភេទPhenothiazinesឬឱសថស្រដៀងនោះ ឬ ជាមួយនឹងឱសថប្រភេទBarbiturate។

      ・កុមារក្រោមអាយុ2ឆ្នាំ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកជំងឺដែលសង្ស័យថាមានបញ្ហាប៉ះពាល់ខួរក្បាលផ្នែកSubcortex (រលាកខួរក្បាល មហារីកខួរក្បាល រោគសញ្ញាក្រោយប៉ះទង្គិចក្បាល ជាដើម)។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp