Cytarabine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ករណីប្រើក្នុងកម្រិតធម្មតា

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម៖

      ・ជំងឺមហារីកគ្រាប់ឈាមស(Leukemia)លក្ខណៈស្រួចស្រាវ (រួមទាំង ជំងឺErythroleukemia និងដំណាក់កាលស្រួចស្រាវនៃជំងឺChronic myelogenous leukemia)

      ・ជំងឺមហារីកប្លោកនោម

      ・ជំងឺមហារីកនៅប្រព័ន្ធរំលាយអាហារ (ក្រពះ លំពែង ថ្លើម ពោះវៀន ។ល។) ជំងឺមហារីកសួត ជំងឺមហារីកសុដន់ ជំងឺមហារីកស្បូន (ប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត)។

      ករណីប្រើក្នុងកម្រិតខ្ពស់

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ដែលមានលក្ខណៈរើឡើងវិញឬពិបាកព្យាបាល៖

      ・ជំងឺមហារីកគ្រាប់ឈាមស(Leukemia)លក្ខណៈស្រួចស្រាវ (Acute myelogenous leukemia និង Acute lymphocytic leukemia)

      ・ជំងឺមហារីកនៅប្រព័ន្ធទឹករងៃ(Malignant Lymphoma)។

      ចំពោះជំងឺAcute lymphocytic leukemia និង ជំងឺMalignant Lymphoma ជាទូទៅ ត្រូវប្រើរួមជាមួយឱសថប្រឆាំងមហារីកផ្សេងទៀត។

    • កម្រិតប្រើប្រាស់

      សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណនៃឱសថនីមួយៗ។

    • ហាមប្រើ

      ករណីប្រើក្នុងកម្រិតធម្មតា

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ករណីប្រើក្នុងកម្រិតខ្ពស់

      ・អ្នកដែលធ្លាប់មានរោគប្រតិកម្មធ្ងន់ធ្ងរជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងមានជំងឺឆ្លងធ្ងន់ធ្ងរ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងមានប្រព័ន្ធផលិតគ្រាប់ឈាមនៃខួរឆ្អឹងចុះខ្សោយ។

    • ផលរំខាន

      ផលរំខានរួមមាន ក្អួតចង្អោរ បាត់បង់ចំណង់អាហារ រាករូស អស់កម្លាំង ក្ដៅខ្លួន ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ឡើងក្ដៅពេញខ្លួន ហើមបបូរមាត់ អណ្ដាតនិងត្របកភ្នែក (រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន ឈឺសាច់ដុំ ឈឺឆ្អឹង (បណ្ដុំរោគសញ្ញាស៊ីតារ៉ាប៊ីន(Cytarabine syndrome))

      - បបូរមាត់ឡើងពណ៌ខៀវ ដកដង្ហើមញាប់ ពិបាកដកដង្ហើម ក្រចកជើងនិងដៃឡើងពណ៌ខៀវ (ជំងឺរលាកសួតប្រភេទInterstitial pneumonia ជំងឺAcute respiratory distress syndrome)

      - បាត់បង់ចំណីអាហារ ភ្នែកនិងស្បែកឡើងពណ៌លឿង ចង់ក្អួត (ប៉ះពាល់មុខងារថ្លើម ខាន់លឿង)

      - ឈឺទ្រូង បាត់បង់ស្មារតី ហើមពេញខ្លួន (ប៉ះពាល់មុខងារបេះដូង ជំងឺបញ្ហាចង្វាក់បេះដូង(Arrhythmia))

      - អាការៈខ្វះឈាម ងាយចេញឈាម មានស្នាមជាំ (ប៉ះពាល់មុខងារខួរឆ្អឹង)

      - ឈឺចុងដង្ហើម ក្រហាយទ្រូង ចង់ក្អួត (ប៉ះពាល់បំពង់រំលាយអាហារ)

      - ឈឺទ្រូង ក្ដៅខ្លួន ពិបាកដកដង្ហើម (រលាកស្រទាប់បេះដូងស្រួចស្រាវ ទឹកដក់ក្នុងបេះដូង(Pericardial effusion collection))

      - វិលមុខពេលដើរ ស្ពឹក សាច់ដុំកន្ត្រាក់ (ប៉ះពាល់ប្រព័ន្ធប្រសាទ)។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថប្រឆាំងមហារីកផ្សេងទៀតឬការព្យាបាលដោយវិទ្យុសកម្ម - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។

      ・ឱសថFluorouracil, Mitomycin C, Corticosteroid - អាចធ្វើអោយមានផលរំខានដូចជារលាកសរសៃវ៉ែន ជ្រុះរោមឬសក់។

      ・ឱសថFlucytosine - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង និង ប្រសិទ្ធិភាពនៃFlucytosineថយចុះ។

      ・ឱសថFludarabine - អាចធ្វើអោយផលរំខានទាក់ទងនឹងខួរឆ្អឹងកើនឡើង។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនគួរប្រើឱសថនេះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ករណីប្រើប្រាស់ឱសថនេះក្នុងកម្រិតខ្ពស់ អ្នកជំងឺត្រូវចូលសម្រាកពេទ្យដើម្បីទទួលការតាមដានស្ថានភាពជំងឺនិងផលរំខានពីវេជ្ជបណ្ឌិតក្នុងអំឡុងពេលប្រើប្រាស់និងក្រោយពេលប្រើប្រាស់ឱសថមួយរយៈពេលសិន។

      ・គេត្រូវតាមដានមុខងារខួរឆ្អឹងជាពិសេសព្រោះអាចជាផលរំខានធ្ងន់ធ្ងរនៃការប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពបង្អាក់សកម្មភាពរបស់អង់ស៊ីមCDP Reductaseនិងអង់ស៊ីមDNA Polymeraseដែលចាំបាច់នៅក្នុងប្រតិកម្មបង្កើតDNAរបស់កោសិកាមហារីក ធ្វើអោយកោសិកាមហារីកមិនអាចកើនចំនួនបាន។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp