Disulfiram

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈពុលឬញៀនស្រារ៉ាំរ៉ៃ។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ជាទូទៅ ពិសារ1ថ្ងៃ 0.1~0.5g ដោយបែងចែកជា1~3ដងក្នុង1ថ្ងៃ។ ករណីធ្វើតេស្តបន្ទាប់ពីប្រើឱសថនេះបានរយៈពេល1សប្ដាហ៍ ត្រូវអោយអ្នកជំងឺសាកល្បងពិសារស្រាក្នុងបរិមាណ 1/10ឬតិចជាងនេះនៃបរិមាណស្រាដែលអ្នកជំងឺធ្លាប់ពិសារជាធម្មតា។ យោងទៅតាមលទ្ធផលពិនិត្យ អាចប្រែប្រួលកម្រិតប្រើប្រាស់នៃឱសថនេះ ដើម្បីកំណត់យកកម្រិតដែលអ្នកជំងឺអាចប្រើប្រាស់ជាប្រចាំ ដោយជាទូទៅគឺ 1ថ្ងៃ0.1~0.2g ប្រើជារៀងរាល់ថ្ងៃ ឬ ប្រើ1សប្ដាហ៍រួចផ្អាក1សប្ដាហ៍។

    • ហាមប្រើ

      ・អ្នកដែលមានបញ្ហាបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាតម្រងនោមឬថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺផ្នែកប្រព័ន្ធផ្លូវដង្ហើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថ អាហារ ឬ គ្រឿងសម្អាង ដែលមានផ្ទុកសារធាតុអាល់កុល។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម ប៉ះពាល់មុខងារថ្លើម ។ល។

      ប្រសិនបមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - មិនស្គាល់ទីកន្លែង ពេលវេលាឬឈ្មោះ ភ្លេចភ្លាំង មិនអាចផ្ដុំអារម្មណ៍គិតបាន (ប៉ះពាល់មុខងារខួរក្បាល)

      - បាត់បង់ចំណង់អាហារ អស់កម្លាំង ភ្នែកនិងស្បែកប្រែពណ៌លឿង (មុខងារថ្លើមចុះខ្សោយ ខាន់លឿង)។

    • អន្តរប្រតិកម្ម

      ・ឱសថ អាហារ ឬ គ្រឿងសម្អាង ដែលមានផ្ទុកសារធាតុអាល់កុល - អាចធ្វើអោយកើតមានអាការៈពុលស្រាលក្ខណៈស្រួចស្រាវ(មុខក្រហម សម្ពាធឈាមធ្លាក់ចុះ ចង់ក្អួត វិលមុខ ពិបាកដកដង្ហើម ជាដើម)។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថTheophylline, Phenytoin, Ethotoin, ឱសថប្រភេទBarbiturate, ឱសថប្រឆាំងកំណកឈាម (Warfarin ជាដើម), ឱសថប្រភេទDigitalis (Digoxin ជាដើម) - អាចធ្វើអោយសកម្មភាពនៃឱសថទាំងនេះកើនឡើង។

      ・ឱសថIsoniazid, Metronidazole - អាចធ្វើអោយកើតមានរោគសញ្ញាផ្សេងៗទាក់ទងនឹងស្មារតី។

      ・ឱសថRitonavir - អាចធ្វើអោយកើតមានអាការៈពុលស្រាលក្ខណៈស្រួចស្រាវ(មុខក្រហម សម្ពាធឈាមធ្លាក់ចុះ ចង់ក្អួត វិលមុខ ពិបាកដកដង្ហើម ជាដើម)។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើប្រាស់ឱសថនេះទេ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ អាចនឹងមានអាការៈងងុយគេង ពិបាកផ្ដុំអារម្មណ៍ ងាយធ្វេសប្រហែស ជាដើម ដូច្នេះ គួរចៀសវាងការបើកបររថយន្តឬបញ្ជាម៉ាស៊ីនដែលមានគ្រោះថ្នាក់។

      ・ត្រូវចៀសវាងប្រើប្រាស់ឱសថ អាហារ ឬ គ្រឿងសម្អាង ដែលមានផ្ទុកសារធាតុអាល់កុល ព្រោះអាចធ្វើអោយកើតមានអាករៈពុលសារធាតុអាល់កុលភ្លាមៗ។

      ・ក្រោយពេលចាប់ផ្ដើមប្រើឱសថនេះរយៈពេល1សប្ដាហ៍មក ត្រូវពិនិត្យស្ថានភាពនៃការពិសារស្រា ដើម្បីសម្រួលកម្រិតឱសថប្រើប្រាស់។

    • សកម្មភាពឱសថ

      ឱសថនេះមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពរបស់អង់ស៊ីមAldehyde dehydrogenaseនៅក្នុងថ្លើម ដែលជាអង់ស៊ីមបំលែងសារធាតុអាល់កុលទៅជាសារធាតុAcetaldehyde ធ្វើអោយសារធាតុAcetaldehydeកើនឡើងនៅក្នុងឈាមនៅពេលផឹកគ្រឿងស្រវឹង និងបង្កជាអាការៈមិនស្រួលក្នុងខ្លួនដូចជាចង់ក្អួតជាដើម។ បែបនេះ អ្នកជំងឺនឹងចាប់ផ្ដើមចៀសវាងការបរិភោគគ្រឿងស្រវឹង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp