Domiphen bromide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបង្ការការឆ្លងមេរោគតាមរយៈរបួសនៅក្នុងមាត់ រួមមាន អាការៈរលាកបំពង់ក រលាកក្រពេញអាមីដាល់(Tonsillitis) រលាកក្នុងមាត់(ពងបែកក្នុងមាត់) និង ប្រើនៅក្នុងការបង្ការការឆ្លងមេរោគពីរបួសដោយសារការដកធ្មេញ ជាដើម។

    • កម្រិតប្រើប្រាស់

      ថ្នាំបៀមក្នុងមាត់:

      ជាទូទៅ ប្រើ1ដង0.5mg 1ថ្ងៃ3~6ដង បៀមក្នុងមាត់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន អាការៈប្រតិកម្ម ឈឺពោះ អារម្មណ៍ធ្ងន់នៅក្នុងក្រពះឬពោះ ចង់ក្អួត រាករូស ស្ពឹកអណ្ដាត ។ល។

    • សកម្មភាពឱសថ

      ឱសថនេះជាប្រភេទសារធាតុCationic sufactant ដែលមានសកម្មភាពសម្លាប់បាក់តេរី តាមរយៈការធ្វើអោយសារធាតុប្រូតេអ៊ីននិងសារធាតុខ្លាញ់របស់បាក់តេរីមានបម្រែបម្រួល និងបំផ្លាញស្រទាប់កោសិការបស់បាក់តេរី។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp