Dried aluminium hydroxide gel + Magnesium hydroxide

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលអាការៈផ្សេងៗនៃជំងឺដូចខាងក្រោម៖ ជំងឺដំបៅក្រពះ ជំងឺដំបៅគល់ពោះវៀនតូច(Duodenal ulcer) ជំងឺរលាកក្រពះ និង បញ្ហាមុខងារប្រដាប់រំលាយអាហារផ្នែកខាងលើ។

    • កម្រិតប្រើប្រាស់

      ករណីថ្នាំលេប ទម្រង់ជាថ្នាំម្សៅ:

      ក្នុងឱសថនេះ1g រួមមាន៖ Dried aluminium hydroxide gel 448mg (ត្រូវនឹងAluminium oxide 224mg) និង Magnesium hydroxide 400mg។

      មនុស្សពេញវ័យ:លេប1ថ្ងៃ1.6~4.8g បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ ពិសារឱសថនេះដោយផ្ទាល់ឬលាយឱសថនេះជាមួយទឹកបរិមាណ10mLសម្រាប់1g ដើម្បីពិសារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ករណីថ្នាំលេប ទម្រង់ជាថ្នាំទឹក:

      ក្នុងឱសថនេះ100mL រួមមាន៖ Aluminium hydroxide gel 56g (ផ្ទុកAluminium oxide 4%) និង Magnesium hydroxide 4g។

      មនុស្សពេញវ័យ:លេប1ថ្ងៃ16~48mL បែងចែកជាច្រើនដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលកំពុងទទួលការព្យាបាលដោយលាងឈាម។

    • ផលរំខាន

      ផលរំខានរួមមាន ទល់លាមកឬរាករូស បាត់បង់ចំណង់អាហារ ចង់ក្អួត មិនស្រួលក្នុងក្រពះ។ល។

    • អន្តរប្រតិកម្ម

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថPenicillamine - អាចធ្វើអោយប្រសិទ្ធិភាពនៃPenicillamineថយចុះ។

      ・ឱសថMycophenolate mofetil - អាចធ្វើអោយសកម្មភាពនៃMycophenolate mofetilថយចុះ។

      ・ឱសថAzithromycin hydrate - អាចធ្វើអោយកំហាប់ក្នុងឈាមនៃAzithromycin hydrateថយចុះ។

      ・ឱសថប្រឆាំងបាក់តេរីប្រភេទTetracyclines(Tetracycline, Minocycline ជាដើម), ឱសថប្រឆាំងបាក់តេរីប្រភេទNew quinolone(Ciprofloxacin, Enoxacin hydrate, Norfloxacin ជាដើម), ឱសថប្រភេទBisphosphonate(Etidronate disodium ជាដើម), ឱសថប្រភេទDigitalis (Digoxin, Digitoxin ជាដើម), ឱសថប្រភេទអរម៉ូនក្រពេញទីរ៉ូអ៊ីត (ឱសថLevothyroxine sodium hydrate ជាដើម), ឱសថប្រភេទអាស៊ីតទឹកប្រមាត់(Ursodeoxycholic acid, Chenodeoxycholic acid), ឱសថFexofenadine, ឱសថជាតិដែក, ឱសថCefdinir, ឱសថCefpodoxime proxetil - អាចធ្វើអោយប្រសិទ្ធិភាពនៃសារធាតុឱសថទាំងនេះថយចុះ។ ដូច្នេះ គួរទុកគម្លាតរវាងការប្រើប្រាស់ឱសថទាំងនេះ។

      ・ឱសថវីតាមីនដេ(Alfacalcidol, Calcitriol ជាដើម) - អាចធ្វើអោយកើតមានរោគសញ្ញានៃកម្រិតម៉ាញ៉េស្យូមក្នុងឈាមកើនឡើងខ្ពស់។

      ・ឱសថប្រភេទអាស៊ីតស៊ីទ្រិច(ឱសថPotassium citrate, ឱសថSodium citrate hydrate ជាដើម) - អាចធ្វើអោយកម្រិតអាលុយមីញ៉ូមក្នុងឈាមកើនឡើង។

      ・ឱសថព្យាបាលការកើនឡើងកម្រិតប៉ូតាស្យូមក្នុងឈាម(ឱសថCalcium polystyrene sulfonate, ឱសថSodium polystyrene sulfonate) - អាចធ្វើអោយកើតមានអាការៈកើនជាតិបាសក្នុងឈាម(Alkalosis)។

      ・ទឹកដោះគោក្នុងបរិមាណច្រើន, ឱសថជាតិកាល់ស្យូម - អាចធ្វើអោយកើតមានរោគសញ្ញា Milk-alkalisyndrome។ ប្រសិនបើកើតឡើង ត្រូវបញ្ឈប់ការប្រើប្រាស់ឱសថនេះ។

      ・ឱសថDolutegravir Sodium - អាចធ្វើអោយកំហាប់ក្នុងឈាមនៃDolutegravir Sodiumថយចុះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការបរិភោគទឹកដោះគោក្នុងបរិមាណច្រើនឬឱសថជាតិកាល់ស្យូម អាចធ្វើអោយកើតមានផលរំខាន រួមមាន រោគសញ្ញានៃការកើនឡើងខ្ពស់នៃកម្រិតកាល់ស្យូមក្នុងឈាម។

      ・នៅពេលប្រើរួមជាមួយឱសថផ្សេងទៀតក្នុងពេលតែមួយ អាចរំខានដល់ការស្រូបសារធាតុឱសថនោះ ដូច្នេះ គួរទុកគម្លាតពីគ្នា។

    • សកម្មភាពឱសថ

      ឱសថនេះផ្សំឡើងដោយសារធាតុផ្សំចំនួនពីរ គឺ Aluminium hydroxide និង Magnesium hydroxide ដែលមានប្រសិទ្ធិភាពបន្សាបជាតិអាស៊ីតក្នុងក្រពះនិងភ្ជាប់ទៅនឹងភ្នាសក្រពះដើម្បីការពារភ្នាសក្រពះមិនអោយទទួលឥទ្ធិពលពីជាតិអាស៊ីត។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp