Epalrestat

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងរោគសញ្ញានៃផលប៉ះពាល់សរសៃប្រសាទដែលជាការវិវត្តន៍នៃជំងឺទឹកនោមផ្អែម មានដូចជាអារម្មណ៍ស្ពឹក ឈឺចាប់ ជាដើម ឬ រោគសញ្ញាញ័រខុសប្រក្រតី ឬ រោគសញ្ញាចង្វាក់បេះដូងខុសប្រក្រតី(ករណីHbA1cមានកម្រិតខ្ពស់)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ដង50mg, 1ថ្ងៃ3ដង មុនបរិភោគអាហារ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ស្នាមក្រហមឬពងទឹកលើស្បែក ប៉ះពាល់មុខងារថ្លើម រាករូស ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ត្រូវពន្យល់ប្រាប់អ្នកជំងឺជាមុនថាត្រូវប្រើឱសថនេះមុនពេលបរិភោគអាហារ ហើយឱសថនេះអាចធ្វើអោយទឹកនោមប្រែពណ៌។

    • សកម្មភាពឱសថ

      ទប់ស្កាត់ការកើនឡើងនៃសារធាតុសូប៊ីតូល(Sorbitol)នៅក្នុងសរសៃប្រសាទ ដើម្បីទប់ស្កាត់ការថយចុះនៃមុខងាររបស់សរសៃប្រសាទទាំងនោះ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp