Panipenem + Betamipron

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី ដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺរលាកភ្នាសខាងក្នុងនៃបេះដូងដោយសារមេរោគ(Infective endocarditis) ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺខ្ទុះជុំវិញទ្វារធំ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកសន្លាក់ ជំងឺរលាកបំពង់កនិងបំពង់សម្លេង រលាកក្រពេញអាមីដាល់(រួមទាំងជំងឺរលាកឬខ្ទុះជុំវិញក្រពេញអាមីដាល់) ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Lung abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគដោយសារជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកក្រពេញប្រូស្តាស្រួចស្រាវឬរ៉ាំរ៉ៃ ជំងឺរលាកផ្នែកខាងលើនៃក្រពេញពងស្វាស(Epididymitis) ជំងឺរលាកស្រោមពោះ ជំងឺខ្ទុះក្នុងប្រហោងពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺខ្ទុះក្នុងថ្លើម ជំងឺរលាកក្រពេញបាល់តូលីន(Bartholinitis) ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកជាលិកាជុំវិញស្បូន ជំងឺរលាកស្រោមខួរលក្ខណៈមានខ្ទុះ ជំងឺឆ្លងមេរោគក្នុងប្រហោងភ្នែក ជំងឺរលាកក្រពេញទឹកមាត់លក្ខណៈមានខ្ទុះ ជំងឺរលាកភ្នាសក្នុងនៃស្បែក(Cellulitis)នៅជុំវិញឆ្អឹងចង្កា ជំងឺរលាកចង្កា។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      - មនុស្សពេញវ័យ:ប្រើ1ថ្ងៃ1g(កម្រិតនៃPanipenem) បែងចែកជា2ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនដោយប្រើរយៈពេលចាប់ពី30នាទីឡើង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ2g បែងចែកជា2ដងក្នុង1ថ្ងៃ ប៉ុន្តែ ប្រសិនបើប្រើ1ដង1g ត្រូវព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី60នាទីឡើង។

      - កុមារ:ប្រើ1ថ្ងៃ30~60mg/kg (កម្រិតនៃPanipenem) បែងចែកជា3ដងក្នុង1ថ្ងៃ ព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេលចាប់ពី30នាទីឡើង។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។ ករណីរោគសញ្ញាធ្ងន់ធ្ងរឬពិបាកព្យាបាល អាចបង្កើនកម្រិតដល់1ថ្ងៃ100mg/kg បែងចែកជា3~4ដងក្នុង1ថ្ងៃ ប៉ុន្តែ កម្រិតអតិបរមាប្រើក្នុង1ថ្ងៃ គឺ 2g។

    • ហាមប្រើ

      ・អ្នកដែលមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលកំពុងប្រើឱសថSodium valproate។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp