Quinupristin + Dalfopristin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺឆ្លងមេរោគគ្រប់ប្រភេទ។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ប្រើ1ដង 75mg/kg, 1ថ្ងៃ3ដង ព្យួរសេរ៉ូមតាមសរសៃវ៉ែនដោយប្រើរយៈពេល60នាទី។ អាចរំលាយឱសថនេះនៅក្នុងសេរ៉ូមគ្លុយកូស5%ឬទឹកសម្រាប់លាយថ្នាំចាក់ ប៉ុន្តែ ត្រូវពង្រាវឱសថនេះនៅក្នុងសេរ៉ូមគ្លុយកូស5%។ សម្រាប់អ្នកជំងឺទឹកនោមផ្អែម អាចប្រើសេរ៉ូមម៉ាល់តូស10% (Maltose10%)។ មិនត្រូវប្រើសេរ៉ូមប្រៃ(Saline)ឬសូលុយស្យុងដែលមានផ្ទុកហេប៉ារីន(Heparin)នោះទេ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ ឬ ឱសថប្រឆាំងបាក់តេរីប្រភេទStreptograminផ្សេងទៀត(ឱសថMicamycin ជាដើម)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម៖ ឱសថSparfloxacin ឱសថPimozide ឱសថQuinidine ឱសថCisapride។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលមានបញ្ហាថ្លើមធ្ងន់ធ្ងរ។

    • ផលរំខាន

      ផលរំខានរួមមាន អាការៈឈឺចាប់ រលាកឬហើមនៅកន្លែងចាក់ ឈឺសន្លាក់ ក្អួតចង្អោរ ឈឺសាច់ដុំ កន្ទួលក្រហមលើស្បែក រាករូស រមាស់ស្បែក ឈឺក្បាល ។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - សម្ពាធឈាមធ្លាក់ចុះ អារម្មណ៍មិនស្រួលក្នុងខ្លួន អារម្មណ៍ខុសប្រក្រតីក្នុងមាត់ វិលមុខ ហ៊ឹងត្រចៀក បែកញើស ទងសួតកន្ត្រាក់ មុខក្រហម (អាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock) រោគសញ្ញាស្រដៀងអាណាហ្វីឡាក់ស៊ីស)

      - គ្រាប់ឈាមគ្រប់ប្រភេទថយចុះ

      - អស់កម្លាំង មិនឃ្លានអាហារ ស្បែកឬភ្នែកប្រែពណ៌លឿង (ប៉ះពាល់មុខងារថ្លើម ខាន់លឿង រលាកថ្លើម)

      - ចង្វាក់បេះដូងខុសប្រក្រតី

      - ឈឺពោះ រាករូសច្រើនដង (ជំងឺរលាកពោះវៀនប្រភេទPseudomembranous colitis)

      - ជំងឺឆ្លងមេរោគ ដូចជា រលាកសួត ជំងឺឆ្លងនៅផ្លូវនោម ជាដើម

      - ការដកដង្ហើមចុះខ្សោយ ឈប់ដកដង្ហើម កម្រិតអុកស៊ីសែនចុះទាប

      - អាការៈងាយហូរឈាម ទឹកនោមលាយឈាម

      - សាច់ដុំកន្ត្រាក់

      - រោគសញ្ញារលាកសរសៃវ៉ែនដោយសារកំណកឈាម(Thrombophlebitis) រោគសញ្ញានៃMesenteric artery occlusion។

    • អន្តរប្រតិកម្ម

      ・ឱសថSparfloxacin ឱសថPimozide ឱសថQuinidine ឱសថCisapride - អាចធ្វើអោយកើតមានការអូសបន្លាយQTនៃចង្វាក់បេះដូង និងរោគសញ្ញានៃចង្វាក់បេះដូងខុសប្រក្រតីផ្សេងៗទៀត។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថដូចខាងក្រោម: Ciclosporin, Tacrolimus, ឱសថទប់ស្កាត់គ្រឿងចម្លងកាល់ស្យូមប្រភេទDihydropyridine (Nifedipine, Nilvadipine, Nisoldipine ជាដើម), Nevirapine, Indinavir, Saquinavir, Ritonavir, ឱសថប្រឆាំងជំងឺមហារីកប្រភេទVinca alkaloid(Vinblastine ជាដើម), Brotizolam, Alprazolam, Docetaxel, Paclitaxel, Ergot alkaloids, Verapamil, Diltiazem, ឱសថប្រភេទBenzodiazepines(Diazepam, Midazolam, Triazolam ជាដើម), Clarithromycin, Carbamazepine, Lidocaine, Disopyramide, Sildenafil, Simvastatin, Selegiline, Methylprednisolone, Digoxin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងនេះកើនឡើង បង្កជាផលរំខានផ្សេងៗ។ ករណីចាំបាច់ អាចបន្ថយកម្រិតប្រើប្រាស់នៃឱសថទាំងនេះនៅពេលប្រើរួមគ្នា។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ទាំងសារធាតុQuinupristin ទាំងសារធាតុDalfopristin សុទ្ធសឹងតែមានសកម្មភាពទៅលើរីបូសូមក្នុងកោសិកាបាក់តេរី ដើម្បីរារាំងដំណើរការសំយោគប្រូតេអ៊ីន ប៉ុន្តែសារធាតុទាំងនេះមានគោលដៅសកម្មភាពនៅលើរីបូសូមខុសគ្នា។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp