Sofosbuvir

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទC ឬ ជំងឺក្រិនថ្លើមប្រភេទCលក្ខណៈនៅអាចដំណើរការមុខងារបាន(Compensated liver cirrhosis) ចំពោះអ្នកជំងឺដូចខាងក្រោម៖

      - អ្នកជំងឺដែលស្ថិតនៅក្នុងសេឡូគ្រូប2 ប្រភេទសែន2 (Serogroup 2(Genotype 2))។

      - អ្នកជំងឺដែលមិនស្ថិតនៅក្នុងសេឡូគ្រូប1 ប្រភេទសែន1 (Serogroup 1(Genotype I)) ឬ សេឡូគ្រូប2 ប្រភេទសែន2 (Serogroup 2(Genotype 2))។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីស្ថិតក្នុងសេឡូគ្រូប2 ប្រភេទសែន2 (Serogroup 2(Genotype 2)):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង400mg រយៈពេល12សប្ដាហ៍។

      ត្រូវប្រើឱសថនេះរួមជាមួយឱសថRibavirin។

      ・ករណីមិនស្ថិតនៅក្នុងសេឡូគ្រូប1 ប្រភេទសែន1 (Serogroup 1(Genotype I)) ឬ សេឡូគ្រូប2 ប្រភេទសែន2 (Serogroup 2(Genotype 2)):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង400mg រយៈពេល24សប្ដាហ៍។

      ត្រូវប្រើឱសថនេះរួមជាមួយឱសថRibavirin។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ(eGFR<30mL/នាទី/1.73m2) ឬ អ្នកដែលមានជំងឺខ្សោយតម្រងនោមនិងត្រូវអនុវត្តការលាងឈាម។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថដូចខាងក្រោម:Carbamazepine, Phenytoin, Rifampicin, អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’s Wort។

    • ផលរំខាន

      ផលរំខានរួមមាន អាការៈខ្វះឈាម ឈឺក្បាល អស់កម្លាំង ចង់ក្អួត រមាស់ស្បែក ឆាប់ហត់ គេងមិនលក់ សាច់ដុំគ្មានកម្លាំង។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - បេះដូងលោតញាប់ឬដង្ហក់នៅពេលឡើងជណ្ដើរឬទីទួល ឈឺក្បាល វិលមុខ (អាការៈខ្វះឈាម)

      - ឈឺក្បាល ធ្ងន់ក្បាល វិលមុខ រួយស្មា បេះដូងលោតញាប់ (សម្ពាធឈាមឡើងខ្ពស់)

      - ឈឺក្បាល ចង់ក្អួត ក្អួត បាត់បង់ស្មារតីបណ្ដោះអាសន្ន ស្ពឹកដៃជើងមួយចំហៀង ពិបាកនិយាយ (ជំងឺទាក់ទងនឹងសរសៃឈាមខួរក្បាល)។

    • អន្តរប្រតិកម្ម

      ・ឱសថដូចខាងក្រោម:Rifampicin, Carbamazepine, អាហារបំប៉នដែលមានផ្ទុកសារធាតុSt.John’s Wort - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃSofosbuvir ថយចុះ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ឱសថRifabutin, ឱសថPhenobarbital - អាចធ្វើអោយកំហាប់ក្នុងឈាមក៏ដូចជាប្រសិទ្ធិភាពនៃSofosbuvirថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ករណីប្រើរួមជាមួយឱសថRibavirin ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ មិនត្រូវប្រើឱសថនេះទេ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ឱសថនេះនឹងបំលែងទៅជាសារធាតុសកម្មនៅក្នុងថ្លើម ដោយមានប្រសិទ្ធិភាពទប់ស្កាត់សកម្មភាពនៃអង់ស៊ីមNS5B-RNA Polymerase ដែលជាសារធាតុមានតួនាទីចាំបាច់នៅក្នុងដំណើរការបង្កើនចំនួននៃវីរុសរលាកថ្លើមC(HCV)។ ជាទូទៅ ឱសថនេះប្រើរួមជាមួយឱសថRibavirin។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp