Vasopressin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖

      - ព្យាបាលជំងឹនោមច្រើនខុសប្រក្រតី(Diabetes insipidus)ដោយសារបញ្ហាក្រពេញPituitary

      - ប្រើនៅក្នុងការវិនិច្ឆ័យរវាងជំងឹនោមច្រើនខុសប្រក្រតី(Diabetes insipidus)ដោយសារបញ្ហាក្រពេញPituitaryឬដោយសារបញ្ហាតម្រងនោម

      - បំបាត់ខ្យល់ក្នុងពោះវៀន (បំបាត់អាការៈសម្លេងក្នុងពោះវៀន(Bloating) ប្រើនៅមុនពេលអនុវត្តការថតថង់ទឹកប្រមាត់ ប្រើនៅមុនពេលអនុវត្តការថតផ្នែកRenal pelvisនៃតម្រងនោម)

      - ព្យាបាលជាបន្ទាន់ចំពោះអាការៈហូរឈាមដោយសារបែកសរសៃឈាមប៉ោងនៅបំពង់អាហារ(Esophageal varix)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើនៅក្នុងការព្យាបាលជំងឹនោមច្រើនខុសប្រក្រតី(Diabetes insipidus)ដោយសារបញ្ហាក្រពេញPituitary:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត1ដង 2~10ខ្នាត ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ 1ថ្ងៃ2~3ដង ទៅតាមការចាំបាច់។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការវិនិច្ឆ័យរវាងជំងឹនោមច្រើនខុសប្រក្រតី(Diabetes insipidus)ដោយសារបញ្ហាក្រពេញPituitaryឬដោយសារបញ្ហាតម្រងនោម:

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត5~10ខ្នាត ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ ឬក៏ ប្រើក្នុងកម្រិត0.1ខ្នាត ដោយចាក់ក្នុងសរសៃវ៉ែន។ បន្ទាប់ពីនោះ ប្រសិនបើបរិមាណទឹកនោមថយចុះច្រើន ហើយUrine specific gravityមានកម្រិតកើនឡើងដល់ឬលើសពី1.010 នោះគេអាចវិនិច្ឆ័យថាជាជំងឹនោមច្រើនខុសប្រក្រតី(Diabetes insipidus)ដែលប្រតិកម្មទៅនឹងVasopressin។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នុងការបំបាត់ខ្យល់ក្នុងពោះវៀន (បំបាត់អាការៈសម្លេងក្នុងពោះវៀន(Bloating) ប្រើនៅមុនពេលអនុវត្តការថតថង់ទឹកប្រមាត់ ប្រើនៅមុនពេលអនុវត្តការថតផ្នែកRenal pelvisនៃតម្រងនោម):

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត5~10ខ្នាត ដោយចាក់ក្រោមស្បែកឬក្នុងសាច់ដុំ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      ・ករណីប្រើនៅក្នងការព្យាបាលជាបន្ទាន់ចំពោះអាការៈហូរឈាមដោយសារបែកសរសៃឈាមប៉ោងនៅបំពង់អាហារ(Esophageal varix):

      មនុស្សពេញវ័យ ប្រើក្នុងកម្រិត 20 ខ្នាត ដោយលាយនៅក្នុងសូលុយស្យុងគ្លុយកូស5%ជាដើមចំណុះ100~200mL រួចចាក់បញ្ចូលក្នុងសរសៃវ៉ែនក្នុងល្បឿន 0.1~0.4 ខ្នាត/នាទី។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មឬអាការៈប្រតិកម្មអាណាហ្វីឡាក់ស៊ីស(Anaphylaxis) ជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកដែលមានជំងឺទាក់ទងនឹងការប្រែជារឹងនៃសរសៃអាកទែបេះដូង (ជំងឺស្ទះសរសៃឈាមបេះដូង(Myocardial infarction) ជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris) ជាដើម)។

      ・អ្នកដែលមានជំងឺអាចកើតគ្រោះថ្នាក់នៅពេលដែលជាតិទឹកក្នុងរាងកាយប្រមូលផ្ដុំច្រើននៅក្រៅកោសិកាភ្លាមៗ (ជំងឺខ្សោយមុខងារបេះដូង(Heart failure) ជំងឺហឺត(Asthma) ជំងឺសម្ពាធឈាមកើនឡើងខ្ពស់នៅពេលមានផ្ទៃពោះ(Pregnancy-induced hypertension) ជំងឺប្រកាំង(Migraine) ជំងឺប្រកាច់(Epilepsy) ជាដើម)។

      ・អ្នកជំងឺរលាកតម្រងនោមរ៉ាំរ៉ៃ ដែលមានការប្រមូលផ្ដុំច្រើននៃសារធាតុនីត្រូជេន(Nitrogen)នៅក្នុងឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp