CEFPOLAR-200 Tablet

ក្រុមហ៊ុនផលិតឱសថ:

 

LARK LABORATOIRES (INDIA) LTD., India

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    សម្រាប់មនុស្សពេញវ័យ៖

    - ឱសថនេះសម្រាប់ប្រើក្នុងការព្យាបាលរយៈពេលខ្លីនៃជំងឺឆ្លងផ្លូវដង្ហើមខាងលើ និងខាងក្រោមដែលបង្កដោយមេរោគដែលកបជាមួយឱសថនេះ

    - រលាកទងសួតស្រាវ និងការរលាកទងសួតរ៉ាំរ៉ៃធ្ងន់ធ្ងរទៅៗ

    - ជំងឺសួតដែលឆ្លងនៅសហគមន៍

    - រលាកឆ្អឹងរូងច្រមុះធ្ងន់ធ្ងរ

    សម្រាប់កុមារ៖

    - ឱសថនេះសម្រាប់ប្រើក្នុងការព្យាបាលរយៈពេលខ្លីនៃជំងឺឆ្លងដែលបង្កដោយមេរោគដែលកបជាមួយឱសថនេះ

    - ជំងឺផ្លូវដង្ហើមខាងលើ និងខាងក្រោម

    - រលាករន្ធត្រចៀកផ្នែកកណ្តាល (អំបៅអំបែក)

    - រលាកអាមីដាល់ និងរលាកបំពង់ក

    - ជំងឺរលាកសួត

    កម្រិត និងរបៀប្រើ៖

    លេបតាមមាត់៖

    មនុស្សពេញវ័យ៖ កម្រិតប្រើ Cefpolar-200 គឺអាស្រ័យទៅតាមជំងឺកំពុងព្យាបាល ហើយអាចតម្លើង ឬបន្ថយកម្រិតប្រើ។

    - រលាកអាមីដាល់ រលាកបំពង់ក និងរលាកទងសួតស្រួចស្រាវ៖ លេប Cefpolar-200 មួយគ្រាប់រាល់ 24ម៉ោង ជាមួយអាហារ (200ម.ក្រ/ថ្ងៃ) ក្នុងការព្យាបាលជំងឺឆ្លង Beta-hemolytic streptococcal ការព្យាបាលត្រូវការប្រើរយៈពេល 10ថ្ងៃយ៉ាងតិច។

    - រលាកឆ្អឹងរួងច្រមុះស្រួចស្រាវ ការរលាកទងសួតរ៉ាំរ៉ៃធ្ងន់ធ្ងរទៅៗ ស្រួចស្រាវ និងរលាកសួត៖ លេប Cefpolar-200 មួយគ្រាប់រាល់ 24ម៉ោងជាមួយអាហារ (200ម.ក្រ/ថ្ងៃ)

    មនុស្សចាស់៖ នៅពេលមុខងារតម្រងនោមធម្មតា មិនចាំបាច់កែតម្រូវកម្រិតប្រើទេ។

    ចំពោះកុមារ៖ កម្រិតប្រើជមធ្យមគឺ 8ម.ក្រ/គ.ឡ/ថ្ងៃ អាចចែកជាពីរដងស្មើគ្នាក្នុងរយៈពេល 24ម៉ោង ដោយមិនទាក់ទងពេលអាហារទេ។

  • ហាមប្រើ

    Cefpodoxime Proxetil ហាមប្រើចំពោះអ្នកធ្លាប់មានប្រតិកម្មជាមួយក្រុមអង់ទីប៊ីយ៉ូទិក Cephalosporins ។ សុវត្ថិភាពនៃការប្រើប្រាស់ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនមិនទាន់មានការសិក្សានៅឡើយ។

  • ផលរំខាន

    ឈឺក្បាល ភាពស្ពឹក ធេងធោង តឹងពោះ ចង្អោរ ក្អួត ឈឺពោះ ហើមពោះ រាករូស។

  • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

    សុវត្តិភាពនៃការប្រើប្រាស់ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនមិនទាន់មានការសិក្សានៅឡើយ។

  • ការប្រុងប្រយ័ត្នជាពិសេស

    ការព្រមាន៖

    មុននឹងចាប់ផ្តើមព្យាបាលដោយ Cephalosporin ការសាកសួរដោយប្រុងប្រយ័ត្នគួរត្រូវបានធ្វើឡើងទាក់ទងនឹងប្រតិកម្មអាល្លែកហ្ស៊ីពីមុនជាមួយ Penicillin និងឱសថអង់ទីប៊ីយ៉ូទិក beta-lactam ដទៃទៀត។

    ប្រតិកម្មខ្វែងនៃ Cephalosporin ត្រូវបានគេសង្កេតឃើញលើអ្នកជំងឺដែលមានប្រវត្តិមានប្រតិកម្មអាល្លែកហ្ស៊ីជាមួយនឹងពពួក beta-lactam ដទៃទៀត។ ការប្រុងប្រយ័ត្នបំផុត និងការត្រួតពិនិត្យយ៉ាងតឹងរឹងត្រូវបានណែនាំនៅពេលដែល Cephalosporin ត្រូវបានគេព្យាបាលចំពោះអ្នកជំងឺដែលមានប្រតិកម្មអាណាហ្វីឡាក់ទិចជាមួយនឹង beta-lactam ដោយសារពេលខ្លះមានប្រតិកម្មអាល្លែកហ្ស៊ីខ្លាំងអាចបណ្តាលឱ្យស្លាប់បានក្រោយពីការប្រើ Cephalosporin ។ ប្រសិនបើប្រតិកម្មអាល្លែកហ្ស៊ីកើតឡើងការព្យាបាលត្រូវតែបញ្ឈប់ភ្លាម។

    ការប្រើប្រាស់យូរអង្វែងអាចបណ្តាលឱ្យមានការកើតឡើងមេរោគស៊ាំជាមួយឱសថ។ ហើយក៏ដូចជាឱសថអង់ទីប៊ីយ៉ូទិកដ៏ទៃទៀត ជំងឺ Pseudomembranous colitis អាចកើតមាន។ វាជាការសំខាន់ត្រូវពិចារណពីការធ្វើរោគវិនិច្ឆ័យចំពោះអ្នកជំងឺដែលមានជំងឺរាករួលដោយសារការប្រើប្រាស់ឱសថអង់ទីប៊ីយ៉ូទិក។ ជំងឺរលាកពោះវៀនបែបនេះអាចមានសភាពពីកម្រិតស្រាលដល់ការគំរាមកំហែងដល់អាយុជីវិត។ ការព្យាបាលគួរតែត្រូវបានបញ្ឈប់ប្រសិនបើមានរោគសញ្ញានៃជំងឺរលាកពោះវៀនកើតឡើង។ ករណីស្រាល Pseudomembranous colitis ជាទូទៅ ឆ្លើយតបទៅនឹងការឈប់ប្រើឱសថតែឯង។ នៅពេលដែលការរលាកពោះវៀនមិនបានភាពប្រសើរឡើងក្រោយពីឱសថត្រូវបានបញ្ឈប់ ឬនៅពេលដែលវាកាន់តែធ្ងន់ធ្ងរ ឱសថ Oral vancomycin គឺជាឱសថជម្រើសសម្រាប់ជំងឺរលាកពោះវៀនដែលបង្កឡើងដោយ C.difficile។ Cephalosporin គួរត្រូវបានព្យាបាលជាមួយ Cephalosporin ។

    Pediatrics: មិនបានបញ្ហាជាក់លាក់ណាមួយដល់សុខភាពកុមារត្រូវបានចងក្រងដោយសារការប្រើ Cefpodoxime proxetil រហូតមកដល់បច្ចុប្បន្ននេះទេ។ សុវត្ថិភាព និងប្រសិទ្ធភាពនៃ Cefpodoxime proxetil មិនទាន់ត្រូវបានសិក្សាចំពោះកុមារដែលមានអាយុក្រោម 1ឆ្នាំ។

    Geriatrics: Cefpodoxime proxetil អាចត្រូវបានគេប្រើនៅកម្រិតដែលបានណែនាំជាធម្មតាចំពោះអ្នកជំងឺវ័យ ចំណាស់ ទោះបីជាមានជំងឺខ្សោយតម្រងនោមស្រាលទៅមធ្យមក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយការកែតម្រូវកម្រិតប្រើសមស្របត្រូវបានណែនាំចំពោះអ្នកជំងឺដែលមានជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp