CYTEAL Solution

ក្រុមហ៊ុនផលិតឱសថ:

 

Pierre Fabre, France

ក្រុមហ៊ុនចែកចាយឱសថនៅប្រទេសកម្ពុជា:

 

DKSH

  • សារធាតុសកម្ម
  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់
  • ហាមប្រើ
  • ផលរំខាន
  • អន្តរប្រតិកម្ម
  • ការប្រុងប្រយ័ត្នជាពិសេស
  • បរិយាយប័ណ្ណឱសថ 
  • សារធាតុសកម្ម

    Di-isethionate d'hexamidine 0.10g, Gluconate de chlorhexidine 20%, Chlorocresol 0.30g

  • ប្រសិទ្ធិភាពព្យាបាល និង កម្រិតប្រើប្រាស់

    គុណភាពព្យាបាល៖

    - ជាប្រភេទឱសថលាងសំលាប់មេរោគ (Antiseptique) ដែលមានប្រសិទ្ធភាពខ្សោយ

    - ឱសថនេះប្រើសំរាប់លាងសំអាត (netteyage) ស្បែក ឬជំងឺដែលបង្កដោយមេរោគនៅលើស្បែក និងភ្នាសទន់ (muqueuses)

    កំរិត និងរបៀបប្រើ៖

    - ឱសថនេះប្រើដូចសាប៊ូទឹក៖ ដោយប្រើមិនបាច់លាយទឹក ឬប្រើលាយជាមួយទឹក 1/10 ទៅតាមកំរិត ឬទំហំដែលត្រូវប្រើ។

    * សំគាល់៖

    - ហាមរក្សាទុកសូលុយស្យុងនៃឱសថនេះដែលលាយជាមួយទឹកហើយ

    - ឱសថនេះប្រើនៅលើស្បែក

    - ហាមចាក់ចូលក្នុងខ្លួន

    - ហាមផឹក

  • ហាមប្រើ

    - ហាមប្រើចំពោះអ្នកជំងឺធ្នាប់អាលែ្លកហ្ស៊ីជាមួយសារធាតុផ្សំណាមួយនៃឱសថនេះ

    - ហាមប្រើចំពោះអ្នកជំងឺដែលរហែកក្រដាសត្រចៀក (នៅពេលប្រើឱសថនេះលាងសំអាតត្រចៀក)

    - ហាមប្រើសំរាប់ដាក់ភ្នែក

    - សំរាប់លាងសំអាត ឬសំលាប់មេរោគនៅមុនពេលដែលត្រូវផ្តិតយកមេរោគទៅពិនិត្យ ឬបណ្តុះ (Prelevement)

    - សំរាប់លាងសំអាតនៅលើស្បែកមុនពេលវះកាត់

    - សំរាប់លាងសំអាត ឬសំលាប់មេរោគលើបរិក្ខារពេទ្យសំរាប់វះកាត់

    * សំគាល់៖

    - ករណីសង្ស័យចាំបាត់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី

  • ផលរំខាន

    - ប្រតិកម្មនៅលើកន្លែងលាប៖ ស្កៀបរមាស់ (Picotement) ឡើងកន្ទួលរមាស់ (Demangeaison) សភាពក្តៅ ឬក្រហាយ ស្បែកមានសភាពស្ងួតស្បែកឡើងក្រហមនៅពេលប្រើជាច្រើនដង ប្រតិកម្មអាល្លែកហ្ស៊ី

    - ត្រអក ដោយការប៉ះកកិតផលិតផលនេះ ជាពិសេសចំពោះស្បែកដែលរលាកភ្នាសទន់ និងដំបៅនៅលើអវៈយវៈខាងក្រោម (ជើង)

    - ដោយកំរ អាចកើតឡើងនូវប្រតិកម្មអាល្លែកហ្ស៊ីទូទៅ

    * សំគាល់៖

    - នៅពេលប្រើឱសថនេះបើមានកើតឡើងនូវផលរំខានណាមួយ ឬរោគសញ្ញាណាមួយក្រៅពីនេះ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី

  • អន្តរប្រតិកម្ម

    - ជៀសវាងប្រើឱសថនេះជាមួយឱសថលាងសំលាប់មេរោគផ្សេងទៀតព្រោះថាអាចបណ្តាលឱ្យបាត់ប្រសិទ្ធភាពសំលាប់មេរោគរបស់ឱសថនេះ

    - នៅពេលប្រើឱសថនេះ ជៀសវាងប្រើសាប៊ូសំរាប់ដុសខ្លួនធម្មតាក្នុងពេលជាមួយគ្នា

    - ដបសំរាប់ដាក់ឱសថនេះជៀសវាងប្រើឆ្នុកធ្វើពីស្នោរ (Liege)

    * សំគាល់៖

    - ដើម្បីជៀសវាងអន្តរកម្មឱសថកើតឡើង នៅពេលប្រើឱសថនេះ និងមុនពេលប្រើឱសថផ្សេងទៀត ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី

  • ការប្រុងប្រយ័ត្នជាពិសេស

    - ជៀសវាងប្រើឱសថនេះសំរាប់លាប ឬសំលាប់មេរោគនៅលើស្បែកដែលមានដំបៅទំហំធំ នៅលើស្បែកដែលរលាក ជាពិសេសរលាកភ្លើង (Brulee)

    - ជៀសវាងប្រើឱសថនេះនៅលើស្បែកកុមារដែលកើតមិនគ្រប់ខែ និងកុមារដែលទើបនឹងកើត (Nourrison)

    - ជៀសវាងប្រើឱសថនេះដោយគ្មានវេជ្ជបញ្ជា ព្រោះឱសថនេះអាចជា្របចូលក្នុងចរន្តឈាម

    - ក្រោយពេលប្រើឱសថនេះហើយ ត្រូវលាងឱសថនេះនៅលើស្បែកចេញ នូវបរិមាណទឹកគ្រប់គ្រាន់ និងដោយប្រុងប្រយ័ត្ន

    * សំគាល់៖

    - ករណីសង្ស័យ ចាំបាច់ត្រូវពិគ្រោះជាមួយគ្រូពេទ្យ ឬឱសថការី។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp