Carfilzomib

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺមហារីក Multiple myeloma លក្ខណៈរើឡើងវិញឬពិបាកព្យាបាល។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីប្រើរួមជាមួយឱសថLenalidomideនិងឱសថDexamethasone:

      មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង សម្រាប់ថ្ងៃទី1 ទី2 ទី8 ទី9 ទី15 និង ទី16 ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រួចផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល12ថ្ងៃ។ រយៈពេល28ថ្ងៃនេះចាត់ទុកថា1វដ្ដ ដោយបន្តអនុវត្តរហូតដល់12វដ្ដ។ ចាប់ពីវដ្ដទី13ទៅ ប្រើ1ថ្ងៃ1ដង សម្រាប់ថ្ងៃទី1 ទី2 ទី15 និង ទី16 ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រួចផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល12ថ្ងៃ។ កម្រិតប្រើប្រាស់នៃឱសថនេះគឺ សម្រាប់ថ្ងៃទី1និងទី2នៃវដ្ដទី1ប៉ុណ្ណោះដែលប្រើក្នុងកម្រិត 20mg/m2(ផ្ទៃក្រឡារាងកាយ) ហើយក្រៅពីនោះ ត្រូវប្រើក្នុងកម្រិត 27mg/m2(ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល10នាទី។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      ・ករណីប្រើរួមជាមួយឱសថDexamethasone:

      - ចំពោះការប្រើ 2ដងក្នុង1សប្ដាហ៍: មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង សម្រាប់ថ្ងៃទី1 ទី2 ទី8 ទី9 ទី15 និង ទី16 ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រួចផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល12ថ្ងៃ។ រយៈពេល28ថ្ងៃនេះចាត់ទុកថា1វដ្ដ ដោយបន្តអនុវត្តបែបនេះតទៅ។ កម្រិតប្រើប្រាស់នៃឱសថនេះគឺ សម្រាប់ថ្ងៃទី1និងទី2នៃវដ្ដទី1ប៉ុណ្ណោះដែលប្រើក្នុងកម្រិត 20mg/m2(ផ្ទៃក្រឡារាងកាយ) ហើយក្រៅពីនោះ ត្រូវប្រើក្នុងកម្រិត 56mg/m2(ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

      - ចំពោះការប្រើ 1ដងក្នុង1សប្ដាហ៍: មនុស្សពេញវ័យ ប្រើ1ថ្ងៃ1ដង សម្រាប់ថ្ងៃទី1 ទី8 និង ទី15 ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែន រួចផ្អាកការប្រើប្រាស់ឱសថនេះរយៈពេល13ថ្ងៃ។ រយៈពេល28ថ្ងៃនេះចាត់ទុកថា1វដ្ដ ដោយបន្តអនុវត្តបែបនេះតទៅ។ កម្រិតប្រើប្រាស់នៃឱសថនេះគឺ សម្រាប់ថ្ងៃទី1នៃវដ្ដទី1ប៉ុណ្ណោះដែលប្រើក្នុងកម្រិត 20mg/m2(ផ្ទៃក្រឡារាងកាយ) ហើយក្រៅពីនោះ ត្រូវប្រើក្នុងកម្រិត 70mg/m2(ផ្ទៃក្រឡារាងកាយ) ដោយព្យួរសេរ៉ូមតាមសរសៃវ៉ែនរយៈពេល30នាទី។ អាចបន្ថយកម្រិតប្រើប្រាស់ទៅតាមស្ថានភាពរបស់អ្នកជំងឺ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ការប្រើឱសថនេះត្រូវស្ថិតក្រោមការគ្រប់គ្រងម៉ត់ចត់ពីវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ច្រើនក្នុងការព្យាបាលជំងឺមហារីកសរីរាង្គផលិតគ្រាប់ឈាម។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp