Chloramphenicol sodium succinate

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺបណ្តាលមកពីបាក់តេរី រួមមានដូចជា អាការៈប្រតិកម្មធ្ងន់ធ្ងរប្រឆាំងនឹងការឆ្លងមេរោគចូលក្នុងឈាម(Sepsis) ជំងឺឆ្លងនៅស្រទាប់លើនៃស្បែក ជំងឺឆ្លងនៅស្រទាប់ជ្រៅនៃស្បែក ជំងឺរលាកកូនកណ្ដុរនិងសរសៃទឹករងៃ ជំងឺខ្ទុះលើស្បែករ៉ាំរ៉ៃ ជំងឺឆ្លងមេរោគបណ្ដាលមកពីរបួសក្រៅឬការរលាកភ្លើងឬការវះកាត់ ជំងឺរលាកក្រពេញទឹកដោះ ជំងឺរលាកខួរឆ្អឹង ជំងឺរលាកបំពង់កនិងបំពង់សម្លេង ជំងឺរលាកក្រពេញអាមីដាល់ ជំងឺរលាកទងសួតស្រួចស្រាវ ជំងឺរលាកសួត ជំងឺខ្ទុះក្នុងសួត(Pulmonary abscess) ជំងឺខ្ទុះក្នុងទ្រូង ជំងឺឆ្លងមេរោគបណ្ដាលមកពីជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ជំងឺរលាកប្លោកនោម ជំងឺរលាកតម្រងនោមប្រភេទPyelonephritis ជំងឺរលាកបង្ហួរនោម ជំងឺប្រម៉េះ(Gonorrhea) ជំងឺChancroid ជំងឺVenereal lymphogranuloma(ជំងឺLymphogranulomatosis inguinalis) ជំងឺរលាកស្រោមពោះ ជំងឺរលាកថង់ទឹកប្រមាត់ ជំងឺរលាកបំពង់ទឹកប្រមាត់ ជំងឺរលាកពោះវៀនដោយសារឆ្លងមេរោគ ជំងឺគ្រុនពោះវៀន(Typhoid fever) ជំងឺParatyphoid fever ជំងឺឆ្លងមេរោគក្នុងស្បូន ជំងឺរលាកដៃស្បូននិងក្រពេញអូវែរ(Adnexitis) ជំងឺរលាកស្រោមខួរលក្ខណៈមានខ្ទុះ ជំងឺរលាកថង់ទឹកភ្នែក ជំងឺរលាកកញ្ចក់ភ្នែក(Keratitis) ជំងឺរលាកផ្នែកកណ្ដាលនៃត្រចៀក(Otitis media) ជំងឺរលាកឆ្អឹងសងខាងច្រមុះ(Sinusitis) ជំងឺរលាកជាលិកាជុំវិញធ្មេញ ជំងឹអុតក្ដាម(Scarlet fever) ជំងឺក្អកមាន់(Whooping cough ឬ Pertussis) ជំងឺទន្សាយព្រៃ(Rabbit feverឬTularemia) ជំងឺGas gangrene ជំងឺEpidemic typhus ជំងឺMurine typhus ជំងឺTsutsugamushi diseaseឬScrub typhus។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      - មនុស្សពេញវ័យ:ប្រើ1ដង 0.5~1.0g 1ថ្ងៃ2ដង ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

      - កុមារ:ប្រើ1ដង 15~25mg/kg 1ថ្ងៃ2ដង ចាក់តាមសរសៃវ៉ែន។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលមានជំងឺទាក់ទងនឹងប្រព័ន្ធផលិតគ្រាប់ឈាមក្នុងរាងកាយ (ផលរំខានរបស់ឱសថអាចធ្វើអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ)។

      ・ទារកដែលកើតមិនគ្រប់ទម្ងន់និងទារកទើបកើត (អាចបង្កអោយកើតមានបណ្តុំរោគសញ្ញាGray Syndromeធ្ងន់ធ្ងរ)។

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・អ្នកជំងឺដែលកំពុងប្រើប្រាស់ឱសថដែលអាចបង្កផលប៉ះពាល់ដល់មុខងាររបស់ខួរឆ្អឹង(ឱសថប្រឆាំងមហារីក ជាដើម)។

    • ផលរំខាន

      ផលរំខានរួមមាន មុខងារថ្លើមថយចុះ អារម្មណ៍ទទួលសម្ពាធនៅផ្នែកក្រពះ ក្អួតចង្អោរ រាករូស រលាកពោះវៀន អាការៈប្រតិកម្ម ការផ្លាស់ប្តូរប្រភេទបាក់តេរីប្រចាំក្នុងរាងកាយ(Microbial substitution disease) កង្វះវីតាមីនK(ងាយហូរឈាមជាដើម) កង្វះវីតាមីនB(រលាកអណ្ដាត ដំបៅមាត់ បាត់បង់ចំណង់អាហារ រលាកសរសៃ)។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ឈាមច្រមុះ ចេញឈាមតាមអញ្ចាញធ្មេញ ស្នាមជាំលើស្បែក (ជំងឺខ្វះឈាមប្រភេទAplastic anemia)

      - (ចំពោះកូនក្មេង) ហើមពោះ ក្អួត រាករូស ស្បែកស្លេកស្លាំង ដង្ហើមគ្មានលំនឹង (Gray Syndrome)

      - ស្រវាំងភ្នែក គំហើញធ្លាក់ចុះ ស្ពឹកដៃជើង (រលាកសរសៃចក្ខុវិញាណ រលាកសរសៃវិញាណតាមអវៈយវៈ)

    • អន្តរប្រតិកម្ម

      ・ឱសថដែលអាចបង្កផលប៉ះពាល់ដល់មុខងាររបស់ខួរឆ្អឹង(ឱសថប្រឆាំងមហារីក ជាដើម) - ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដូច្នេះហាមប្រើរួមគ្នា។

      ឱសថខាងក្រោម អាចប្រើរួមជាមួយនឹងឱសថនេះបាន ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះផលរំខានដែលអាចកើតមាន។

      ・ថ្នាំប្រឆាំងកំណកឈាមWarfarin - សកម្មភាពWarfarinកើនឡើង

      ・ថ្នាំបញ្ចុះជាតិស្ករក្នុងឈាមប្រភេទSulfonylurea (Tolbutamide, Chlorpropamide ជាដើម) ប្រភេទSulfonamide(Glybuzoleជាដើម) ប្រភេទអាំងស៊ុយលីន - អាចធ្វើអោយជាតិស្ករក្នុងឈាមធ្លាក់ចុះខ្លាំង

      ・ឱសថRifampicin - អាចធ្វើអោយកម្រិតឱសថChloramphenicolក្នុងឈាមថយចុះ

      ・ឱសថCyclophosphamide hydrate - អាចធ្វើអោយប្រសិទ្ធិភាពឱសថCyclophosphamide hydrateថយចុះ

      ・ឱសថMethotrexate - អាចធ្វើអោយសកម្មភាពរបស់Methotrexateកើនឡើង

      ・ឱសថប្រភេទBarbiturate(Phenobarbitalជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពឱសថCyclophosphamideថយចុះ

      ・ឱសថCyclosporine - អាចធ្វើអោយកម្រិតឱសថCyclosporineក្នុងឈាមកើនឡើង

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • សកម្មភាពឱសថ

      ជាឱសថប្រឆាំងបាក់តេរីប្រភេទក្លរ៉ាមហ្វេនីកូល(Chloramphenicol antibiotics) ដោយមានប្រសិទ្ធិភាពបង្អាក់សកម្មភាពបង្កើតប្រូតេអ៊ីនរបស់បាក់តេរី ដើម្បីបន្ថយសកម្មភាពបង្កជំងឺរបស់បាក់តេរី។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp