Elcatonin

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      ・អាការៈឈឺចាប់ដោយសារជំងឺពុកឆ្អឹង

      ・ជំងឺលើសកម្រិតកាល់ស្យូមក្នុងឈាម

      ・ជំងឺផេជិតឆ្អឹង(Paget's disease of bone, PDB)។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      ・ករណីបំបាត់អាការៈឈឺចាប់ដោយសារជំងឺពុកឆ្អឹង:

      មនុស្សពេញវ័យ:ប្រើ1ដង10ខ្នាត ចាក់ក្នុងសាច់ដុំ 2ដងក្នុង1សប្ដាហ៍ ឬ ឬ ប្រើ1ដង20ខ្នាត ចាក់ក្នុងសាច់ដុំ 1ដងក្នុង1សប្ដាហ៏។

      ・ករណីជំងឺលើសកម្រិតកាល់ស្យូមក្នុងឈាម:

      មនុស្សពេញវ័យ:ប្រើ1ដង40ខ្នាត 1ថ្ងៃ2ដង ចាក់ក្នុងសាច់ដុំ ឬ ព្យួរសេរ៉ូមតាមសរសៃវ៉ែន។ ករណីព្យួរសេរ៉ូមតាមសរសៃវ៉ែន ត្រូវប្រើក្រោយពេលពង្រាវរួចភ្លាម និង ត្រូវប្រើរយៈពេល1~2ម៉ោងក្នុងការព្យួរ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងបម្រែបម្រួលនៃកម្រិតកាល់ស្យូមក្នុងឈាម។

      ・ ករណីជំងឺផេជិតឆ្អឹង(Paget's disease of bone, PDB):

      មនុស្សពេញវ័យ:ប្រើ1ដង40ខ្នាត 1ថ្ងៃ1ដង ចាក់ក្នុងសាច់ដុំ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

    • ផលរំខាន

      ត្រូវប្រុងប្រយ័ត្នចំពោះអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)និងរោគសញ្ញាងាយប្រតិកម្ម(Hypersensitivity)។ ក្រៅពីនេះ អាចកើតមានផលរំខានដូចជា មុខក្រហម បេះដូងលោតញាប់ រោគសញ្ញាក្រពះពោះវៀន ឈឺក្បាល វិលមុខ ស្ពឹកដៃ អស់កម្លាំង។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・កម្រិតឱសថប្រែប្រួលរវាងករណីប្រើនៅក្នុងការព្យាបាលជំងឺពុកឆ្អឹងនិងករណីប្រើនៅក្នុងជំងឺលើសកាល់ស្យូមក្នុងឈាម។

    • សកម្មភាពឱសថ

      ស្របពេលនឺងទប់ស្កាត់សកម្មភាពរបស់កោសិការំលាយឆ្អឹងដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងប្រតិកម្មរំលាយឆ្អឹង ឱសថនេះក៏មានសកម្មភាពជម្រុញការផលិតកោសិកាឆ្អឹងថ្មី ដោយពន្យាររយៈពេលនៃដំណាក់កាលផលិតឆ្អឹងផងដែរ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp