Ioxaglic acid

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ការប្រុងប្រយ័ត្នជាពិសេស
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងបម្រើបម្រាស់ដូចខាងក្រោម៖

      - ការថតសរសៃឈាមក្នុងខួរក្បាល

      - ការថតសរសៃឈាមក្នុងបេះដូង (រួមទាំង ការថតសរសៃអាកទែបេះដូង)

      - ការថតសរសៃឈាមនៃសរីរាង្គនៅក្នុងទ្រូង

      - ការថតសរសៃឈាមនៃសរីរាង្គនៅក្នុងពោះ

      - ការថតសរសៃឈាមនៅតាមអវៈយវៈទាំងបួន

      - ការថតCT

      - ការចាក់ឱសថនេះចូលសរសៃវ៉ែនដើម្បីថតផ្លូវតម្រងនោម

      - ការចាក់ឱសថនេះចូលសរសៃវ៉ែនដើម្បីថតសរសៃឈាមដោយប្រើកាំរស្មីX។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      កម្រិតប្រើប្រាស់ប្រែប្រួលទៅតាមអាយុ ទម្ងន់ រោគសញ្ញារបស់អ្នកជំងឺ និង គោលដៅនៃការថតឬផ្នែកនៃរាងកាយដែលត្រូវថត។ សូមពិនិត្យព័ត៌មានលម្អិតនៅក្នុងបរិយាយប័ណ្ណរបស់ឱសថនីមួយៗ។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុអ៊ីយ៉ូតឬថ្នាំជំនួយការថតប្រភេទអ៊ីយ៉ូត។

      ・អ្នកដែលមានជំងឺទាក់ទងនឹងក្រពេញទីរ៉ូអ៊ីតកម្រិតធ្ងន់ធ្ងរ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមនេះមិនគួរប្រើឱសថនេះទេ។ ប្រសិនបើចាំបាច់ត្រូវប្រើ ត្រូវតាមដានផលរំខានឱសថអោយបានដិតដល់។

      ・អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពរាងកាយមិនល្អខ្លាំង។

      ・អ្នកដែលមានជំងឺហឺត (Bronchial asthma)។

      ・អ្នកដែលមានបញ្ហាបេះដូងកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាថ្លើមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានបញ្ហាតម្រងនោមកម្រិតធ្ងន់ធ្ងរ។

      ・អ្នកដែលមានជំងឺMacroglobulinemia។

      ・អ្នកដែលមានជំងឺមហារីកខួរឆ្អឹងប្រភេទMultiple Myeloma។

      ・អ្នកដែលកំពុងមានឬសង្ស័យថាមានជំងឺមហារីកPheochromocytoma។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើប្រាស់ឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។

      ・ការប្រើឱសថនេះចាក់បញ្ចូលទៅក្នុងខួរក្បាលឬSpinal cavity អាចធ្វើអោយកើតមានផលរំខានធ្ងន់ធ្ងរ ដូច្នេះ ត្រូវចៀសវាង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp