Maltose hydrate

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ផលរំខាន
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការបំពេញជាតិទឹកនិងថាមពលចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ឬ អ្នកដែលកំពុងស្ថិតនៅក្នុងការវះកាត់ឬក្រោយពេលវះកាត់។

    • កម្រិតប្រើប្រាស់

      ថ្នាំចាក់:

      មនុស្សពេញវ័យ:ប្រើក្នុងកំហាប់10% 1ដង 500~100mL ព្យួរសេរ៉ូមតាមសរសៃវ៉ែនយឺតៗ ដោយកំណត់ល្បឿនត្រឹម 0.3g(Maltose hydrate)/kg/ម៉ោងចុះក្រោម (សម្រាប់អ្នកជំងឺទម្ងន់50kg ឱសថ10%បរិមាណ500mLត្រូវការរយៈពេលយ៉ាងហោចណាស់4ម៉ោង)។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ផលរំខាន

      ផលរំខានរួមមាន ឡើងកន្ទួលក្រហម រមាស់ស្បែក និងអាចធ្វើអោយបាត់បង់តុល្យភាពនៃសារធាតុអេឡិចត្រូឡាយនៅក្នុងឈាមនៅពេលប្រើប្រាស់ឱសថនេះក្នុងកម្រិតខ្ពស់និងចាក់បញ្ចូលក្នុងល្បឿនលឿន ។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម សម្ពាធឈាមធ្លាក់ចុះ ជីពចរដើរលឿន ឡើងកន្ទាលត្រអាក ក្រហមលើស្បែក (រោគប្រតិកម្មធ្ងន់ធ្ងរ)។

    • សកម្មភាពឱសថ

      ឱសថនេះគឺជាសារធាតុម៉ាល់តូស(Maltose)ដែលជាសមាសធាតុផ្សំឡើងពីម៉ូលេគុលគ្លុយកូសចំនួន2តភ្ជាប់គ្នា។ ម៉ាល់តូសនឹងចូលទៅក្នុងកោសិកាដោយផ្ទាល់គឺមិនត្រូវការអរម៉ូនអាំងស៊ុយលីនក្នុងការនាំចូលក្នុងកោសិកានោះទេ។ នៅក្នុងកោសិកា ម៉ាល់តូសនឹងទទួលប្រតិកម្មពីអង់ស៊ីមបំបែកជាតិស្ករ(α- glucosidase)ដើម្បីបំលែងទៅជាគ្លុយកូស ដែលគ្លុយកូសទាំងនោះនឹងត្រូវបានប្រើប្រាស់ជាប្រភពថាមពលសម្រាប់រាងកាយ។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp