Methylprednisolone

ផលិតផល: 

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • អន្តរប្រតិកម្ម
    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលជំងឺដូចខាងក្រោម ៖

      - ជំងឺទាក់ទងនឹងការបញ្ចេញអរម៉ូនក្នុងរាងកាយ (ជំងឺកើនឡើងខុសប្រក្រតីនៃអរម៉ូនក្រពេញទីរ៉ូអ៊ីត(Thyrotoxicosis), ជំងឺចុះខ្សោយមុខងារAdrenal cortexស្រួចស្រាវនិងរ៉ាំរ៉ៃ(Adrenocortical insufficiency), ជំងឺកង្វះACTH (Isolated ACTH deficiency))

      - ជំងឺទាក់ទងនឹងភាពខុសប្រក្រតីនៃប្រព័ន្ធភាពស៊ាំ (ជំងឺរូម៉ាទីស(Rheumatism), ជំងឺអេរីតេម៉ាតូស(Lupus erythematosus))

      - ជំងឺKawasaki diseaseក្នុងដំណាក់កាលស្រួចស្រាវ

      - ជំងឺតម្រងនោមNephrosis

      - ជំងឺបេះដូងCongestive heart failure

      - ជំងឺទាក់ទងនឹងរោគប្រតិកម្ម (ជំងឺហឺត, ជំងឺរលាកទងសួតលក្ខណៈហឺត(Asthmatic bronchitis), រោគប្រតិកម្មទល់នឹងឱសថឬសារធាតុគីមីផ្សេងៗ)

      - ជំងឺទាក់ទងនឹងប្រព័ន្ធឈាម (ជំងឺខ្វះឈាមប្រភេទHemolytic anemiaឬAplastic anemia ជំងឺមហារីកគ្រាប់ឈាមស ។ល។)

      - ជំងឺទាក់ទងនឹងប្រព័ន្ធសរសៃប្រសាទ (ជំងឺរលាកខួរក្បាលឬខួរឆ្អឹងខ្នង, ជំងឺរឹងនៅតាមសរសៃប្រសាទដោយសារខូចជាលិកាព័ទ្ធជុំវិញសរសៃប្រសាទ(Multiple sclerosis) ជាដើម)

      - ជំងឺទាក់ទងនឹងប្រព័ន្ធរំលាយអាហារ (ជំងឺរលាកពោះវៀនមិនរាលដាល, ជំងឺរលាកពោះវៀនធំលក្ខណៈដំបៅ)

      - ជំងឺថ្លើម (រលាកថ្លើម ថ្លើមរឹង ។ល។)

      - ជំងឺរលាកស្រោមខួរឬស្រទាប់ទ្រូងបណ្ដាលមកពីរបេង

      - ជំងឺទាក់ទងនឹងប្រព័ន្ធផ្លូវដង្ហើម (ជំងឺរលាកសួតប្រភេទInterstitial pneumoniaលក្ខណៈរាលដាល ជំងឺក្រិនសួត ជំងឺរលាកសួតដោយសារវិទ្យុសកម្ម)

      - ជំងឺឆ្លងលក្ខណៈធ្ងន់ធ្ងរ

      - ជំងឺកម្រិតជាតិស្ករក្នុងឈាមទាប(Idiopathic hypoglycemia)

      - ជំងឺមហារីកផ្សេងៗ

      - រោគសញ្ញាក្រោយពីការវះកាត់ផ្លាស់ប្ដូរសរីរាង្គ

      - ពិសពស់ ពិសសត្វល្អិត

      - អាការៈរលាកនៅក្រោយពេលវះកាត់ភ្នែក និង ជំងឺភ្នែកផ្សេងៗ

      - អាការៈរលាកឬឡើងកន្ទួលក្រហមលើស្បែកដោយសារជំងឺស្បែកផ្សេងៗ

      - ជំងឺទាក់ទងនឹងត្រចៀកច្រមុះបំពង់ក (ជំងឺរលាកច្រមុះ ជំងឺដំបៅមាត់និងរលាកអណ្ដាតដែលពិបាកព្យាបាល)។ល។

      សម្គាល់ ៖ ឱសថនេះអាចប្រើចំពោះជំងឺផ្សេងទៀតជាច្រើនក្រៅអំពីជំងឺខាងលើនេះ។ សូមពិនិត្យមើលព័ត៌មានបន្ថែម។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      មនុស្សពេញវ័យ:លេប1ថ្ងៃ4~48mg បែងចែកជា1~4ដងក្នុង1ថ្ងៃ។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមអាយុនិងរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・មិនត្រូវប្រើរួមជាមួយវ៉ាក់សាំងរស់(Live vaccine)ឬវ៉ាក់សាំងខ្សោយ(Attenuated vaccine)នោះទេ។

      ជាគោលការណ៍ អ្នកជំងឺដូចខាងក្រោមមិនត្រូវប្រើប្រាស់ឱសថនេះទេ។ ករណីចាំបាច់ត្រូវប្រើ ត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានឱសថអោយបានដិតដល់ ៖

      1. អ្នកដែលកំពុងមានជំងឺឆ្លងដែលមិនទាន់រកឃើញវិធីព្យាបាលដែលមានប្រសិទ្ធិភាពនៅឡើយ ឬ អ្នកដែលកំពុងមានជំងឺផ្សិតពេញរាងកាយ។

      2. អ្នកដែលមានជំងឺដំបៅក្រពះឬពោះវៀន ឬ ជំងឺDiverticulitis។

      3. អ្នកដែលមានជំងឺផ្នែកស្មារតី។

      4. អ្នកដែលមានជំងឺរបេង។

      5. អ្នកដែលមានជំងឺរលាកកញ្ចក់ភ្នែកដោយសារវីរុសHerpes simplex virus។

      6. អ្នកដែលមានជំងឺភ្នែកឡើងបាយប្រភេទPosterior capsular cataract។

      7. អ្នកដែលមានជំងឺក្លូកូម(Glaucoma)។

      8. អ្នកដែលមានជំងឺលើសសម្ពាធឈាម។

      9. អ្នកដែលមានកម្រិតអេឡិចត្រូឡាយ(Electrolyte)ក្នុងខ្លួនខុសប្រក្រតី។

      10. អ្នកដែលមានជំងឺកំណកឈាម។

      11. អ្នកដែលទើបទទួលការវះកាត់សរីរាង្គខាងក្នុងរាងកាយ។

      12. អ្នកដែលកើតមានជំងឺស្ទះសរសៃឈាមក្នុងបេះដូងស្រួចស្រាវ។

    • ផលរំខាន

      ផលរំខានរួមមាន រាករូស ក្អួតចង្អោរ ឈឺក្រពះ ក្រហាយទ្រូង សម្ពាធឈាមធ្លាក់ចុះឬកើនឡើង គេងមិនលក់ វិលមុខ ឈឺសាច់ដុំឬសន្លាក់ ហើម បញ្ហាមករដូវ ហើមពោះ ភ្នែកមើលមិនសូវឃើញ ភ្នែកលៀន មុន ជ្រុះរោមឬដុះរោមច្រើន ស្នាមជាំលើស្បែក កើនទម្ងន់ របួសក្រជា មុខមូល។ល។

      ខាងក្រោមជាផលរំខានធ្ងន់ធ្ងរនៃឱសថនេះ ដូច្នេះ ប្រសិនបើមានអាការៈខាងក្រោម សូមរួសរាន់ទទួលការព្យាបាលពីវេជ្ជបណ្ឌិតជាបន្ទាន់។

      - ពិបាកដកដង្ហើម ក្រហមពេញខ្លួន រោគសញ្ញានៃការហើមប៉ោងនៅស្រទាប់ក្រោមនៃស្បែក(Angioedema) កន្ទាលត្រអាក(រោគប្រតិកម្មធ្ងន់ធ្ងរ)

      - ក្ដៅខ្លួន អាការៈស្រដៀងផ្ដាសាយ (ជំងឺឆ្លងបណ្ដាលមកពីវីរុស បាក់តេរី មេរោគផ្សិត។ល។)

      - ចង់ក្អួត លាមកមានពណ៌ខ្មៅ ឈឺពោះ (ហូរឈាមនៅតាមបំពង់រំលាយអាហារ ធ្លាយក្រពះឬពោះវៀន ដំបៅក្រពះឬពោះវៀន ជាដើម)

      - ឈឺផ្នែកខាងលើនៃពោះ ឈឺផ្នែកចង្កេះនិងខ្នង ក្ដៅខ្លួន (រលាកលំពែង)

      - អារម្មណ៍ធ្លាក់ទឹកចិត្ត ស្មារតីមិននឹងនរ (ជំងឺផ្នែកស្មារតី)

      - ឈឺនៅផ្នែកចង្កេះនិងខ្នង ឈឺសន្លាក់នៅគល់ភ្លៅ សាច់ដុំរឹងនិងស្ពឹក (ជំងឺពុកឆ្អឹង ជំងឺខូចក្បាលឆ្អឹងនៃឆ្អឹងដើមដៃនិងឆ្អឹងភ្លៅ ជំងឺទាក់ទងនឹងសាច់ដុំជាដើម)

      - ស្រវាំងភ្នែក ទំហំនៃគំហើញរួមតូច (ជំងឺក្លូកូម(Glaucoma) ជំងឺភ្នែកឡើងបាយ ជាដើម)

      - ហើមនិងឈឺជើង ដង្ហក់ ឈឺទ្រូងនិងក្បាល (ជំងឺកំណកឈាម(Thrombosis))

      - ស្ពឹកមួយចំហៀងខ្លួន ឈឺក្បាល ពិបាកនិយាយ ភ្នែកមើលមិនសូវច្បាស់ឬមើលមិនឃើញតែម្ដង ស្មារតីដឹងខ្លួនធ្លាក់ចុះ ពិបាកផ្ដោតអារម្មណ៍គិតឬសម្រេចចិត្ត (ស្ទះសរសៃឈាមក្នុងខួរក្បាល)

      - ឈឺទ្រូង ឈឺរាលដល់ចុងដង្ហើមឬដើមដៃឆ្វេងឬស្មា (ស្ទះឬត្បៀតសរសៃឈាមក្នុងបេះដូង)

      - ឈឺកំភួនជើង (ដាច់សរសៃសាច់ដុំ(Tendon rupture))

      - ស្នាមក្រហមឬពណ៌ស្វាយឬពណ៌ផ្កាឈូកនៅលើម្រាមជើងឬជើង (ជំងឺKaposi's sarcoma)។

    • អន្តរប្រតិកម្ម

      ・វ៉ាក់សាំងរស់(Live vaccine)ឬវ៉ាក់សាំងខ្សោយ(Attenuated vaccine) - ឱសថនេះធ្វើអោយប្រព័ន្ធភាពស៊ាំថយចុះ ដូចនេះ អ្នកជំងឺអាចនឹងមិនអាចទប់ទល់នឹងមេរោគដែលមិនទាន់ងាប់នៅក្នុងវ៉ាក់សាំងប្រភេទនេះបានទេ។ ដូច្នេះ ហាមប្រើរួមគ្នា។

      ឱសថខាងក្រោមនេះ អាចប្រើរួមជាមួយឱសថនេះបាន ប៉ុន្តែត្រូវតាមដានស្ថានភាពជំងឺនិងផលរំខានអោយបានដិតដល់។

      ・ឱសថCiclosporin - អាចធ្វើអោយកំហាប់ក្នុងឈាមនៃឱសថទាំងពីរកើនឡើងឬធ្វើអោយកើតមានអាការៈប្រកាច់។

      ・ឱសថErythromycin, Itraconazole, Miconazole, Quinupristin, Dalfopristin, Estrogen, Aprepitant - អាចធ្វើអោយសកម្មភាពនៃMethylprednisoloneកើនឡើង។

      ・ឱសថប្រឆាំងកំណកឈាម (Parnaparin sodium, Warfarinជាដើម) - អាចធ្វើអោយប្រសិទ្ធិភាពប្រឆាំងកំណកឈាមនៃឱសថទាំងនេះប្រែប្រួល។

      ・ឱសថVecuronium bromide, Pancuronium bromide - អាចធ្វើអោយប្រសិទ្ធិភាពនៃឱសថទាំងនេះប្រែប្រួល។

      ・ឱសថបំបាត់ការឈឺចាប់និងបញ្ចុះកម្ដៅប្រភេទNSAIDs(Sasapyrine, Diclofenacជាដើម) - អាចធ្វើអោយផលរំខានចំពោះសរីរាង្គរំលាយអាហារងាយកើតឡើង។

      ・ឱសថបញ្ចុះទឹកនោមប្រភេទបញ្ចេញប៉ូតាស្យូម(Trichlormethiazide, Hydrochlorothiazide, Furosemideជាដើម) - អាចធ្វើអោយកម្រិតប៉ូតាស្យូមក្នុងឈាមធ្លាក់ចុះ។

      ・ឱសថDigoxin - អាចធ្វើអោយផលរំខាននៃDigoxinកើតឡើង។

      ・ឱសថប្រភេទSalicylic acid (Sasapyrine, Aspririn ជាដើម) - អាចធ្វើអោយផលរំខាននៃឱសថទាំងនេះកើតឡើង។

      ・ឱសថPhenobarbital, Phenytoin, Rifampicin, Carbamazepine - អាចធ្វើអោយប្រសិទ្ធិភាពនៃMethylprednisoloneថយចុះ។

      ・ឱសថព្យាបាលជំងឺទឹកនោមផ្អែម ថ្នាំចាក់អាំងស៊ុយលីន - អាចធ្វើអោយសកម្មភាពបញ្ចុះជាតិស្ករក្នុងឈាមនៃឱសថទាំងនេះថយចុះ។

    • ស្ត្រីមានផ្ទៃពោះ និង ស្ត្រីបំបៅដោះកូន

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ គួរប្រើឱសថនេះក្នុងករណីចាំបាច់តែប៉ុណ្ណោះ។

      ・ស្ត្រីបំបៅដោះកូន មិនគួរប្រើប្រាស់ឱសថនេះទេ ព្រោះសារធាតុឱសថអាចជ្រៀតចូលក្នុងទឹកដោះម្តាយ។ ប្រសិនបើចាំបាច់ត្រូវប្រើឱសថនេះ ស្ត្រីគួរផ្អាកការបំបៅបណ្តោះអាសន្នក្នុងអំឡុងពេលប្រើប្រាស់ឱសថនេះ។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・នៅក្នុងការប្រើឱសថនេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះការកើតឡើងនៃជំងឺអុតស្វាយឬកញ្ច្រិល ព្រោះវាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់ជីវិតរបស់អ្នកជំងឺ។

    • សកម្មភាពឱសថ

      ឱសថនេះមានសកម្មភាពដូចទៅនឹងអរម៉ូនAdrenocortical hormonesនៅក្នុងរាងកាយ ដោយមានប្រសិទ្ធិភាពទប់ស្កាត់អាការៈរលាក អាការៈប្រតិកម្ម។ល។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp