Nisoldipine

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

  • Pharmaceuticals and Medical Devices Agency នៃប្រទេសជប៉ុន (PMDA)

    • ប្រសិទ្ធិភាពព្យាបាល
    • កម្រិតប្រើប្រាស់
    • ហាមប្រើ
    • ផលរំខាន
    • ការប្រុងប្រយ័ត្នជាពិសេស
    • សកម្មភាពឱសថ
    • ប្រសិទ្ធិភាពព្យាបាល

      ជាទូទៅ ឱសថនេះប្រើនៅក្នុងការព្យាបាលដូចខាងក្រោម៖

      - ជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ និង ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោមឬសរសៃឈាមក្នុងតម្រងនោម។

      - ជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris) និង ជំងឺត្បៀតសរសៃឈាមបេះដូងទម្រង់ខុសប្លែក(Variant angina)។

    • កម្រិតប្រើប្រាស់

      ថ្នាំលេប:

      ・ករណីជំងឺលើសសម្ពាធឈាមដែលគ្មានជំងឺផ្សេងជាដើមហេតុ និង ជំងឺលើសសម្ពាធឈាមដោយសារបញ្ហាតម្រងនោមឬសរសៃឈាមក្នុងតម្រងនោម:

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង5~10mg។

      ・ជំងឺត្បៀតសរសៃឈាមបេះដូង(Angina pectoris) និង ជំងឺត្បៀតសរសៃឈាមបេះដូងទម្រង់ខុសប្លែក(Variant angina):

      មនុស្សពេញវ័យ:លេប1ថ្ងៃ1ដង10mg។ អាចបង្កើនឬបន្ថយកម្រិតប្រើប្រាស់ទៅតាមរោគសញ្ញា។

    • ហាមប្រើ

      ・អ្នកដែលធ្លាប់កើតមានរោគប្រតិកម្មជាមួយនឹងសារធាតុនៅក្នុងឱសថនេះ។

      ・ស្ត្រីមានផ្ទៃពោះឬស្ត្រីដែលអាចនឹងកំពុងមានផ្ទៃពោះ។

      ・អ្នកដែលមានអាការៈប្រតិកម្មធ្ងន់ធ្ងរដោយសារបញ្ហាបេះដូង(Cardiogenic shock)។

      ・អ្នកដែលកំពុងប្រើប្រាស់ឱសថItraconazoleឬឱសថMiconazole។

    • ផលរំខាន

      ឱសថប្រភេទនេះមានផលរំខានរួម ដូចជា សម្ពាធឈាមចុះទាប គ្រាប់ឈាមសថយចុះ ប៉ះពាល់មុខងារថ្លើមនិងតម្រងនោម ។ល។

    • ការប្រុងប្រយ័ត្នជាពិសេស

      ・ឱសថប្រភេទដែលអាចប្រើប្រាស់តែម្ដងក្នុង1ថ្ងៃមានការកើនឡើង ដូច្នេះ នៅពេលត្រូវផ្លាស់ប្ដូរប្រភេទថ្នាំ ត្រូវពន្យល់អ្នកជំងឺអោយបានច្បាស់លាស់ ចៀសវាងការយល់ច្រឡំចំពោះចំនួនដងនៃការប្រើប្រាស់ឱសថ។ ម្យ៉ាងទៀត អាការៈរមួយលក្រពើ ក៏អាចជាផលរំខាននៃការប្រើប្រាស់ឱសថប្រភេទនេះដែរ។

    • សកម្មភាពឱសថ

      នៅពេលអ៊ីយ៉ុងកាល់ស្យូម(Ca2+)ហូរចូលក្នុងកោសិកា វាធ្វើអោយសាច់ដុំរលោងនៅសរសៃឈាមនិងសាច់ដុំបេះដូងចាប់ផ្ដើមកន្ត្រាក់។ ឱសថនេះបង្អាក់ដំណើរការហូរចូលនៃអ៊ីយ៉ុងកាល់ស្យូមនេះ ដូច្នេះ វាមានប្រសិទ្ធិភាពទប់ស្កាត់ការកន្ត្រាក់នៃសាច់ដុំបេះដូង។

*ព័ត៌មានឱសថត្រូវបានរៀបរៀងដោយ អ៊ីម៉ាតុគឹ មេឌីក (ខេមបូឌា) ដោយផ្អែកលើប្រភពព័ត៌មានខាងក្រោម។ សម្រាប់ព័ត៌មានលម្អិត សូមស្វែងរកនៅក្នុងក្រដាសព័ត៌មាននៃឱសថនីមួយៗ ឬ សាកសួរទៅកាន់ក្រុមហ៊ុនឱសថឬតំណាងចែកចាយនៃឱសថនីមួយៗ។

ប្រភពព័ត៌មាន៖

- ក្រដាសព័ត៌មាននៃឱសថសម្រាប់អ្នកជំនាញវេជ្ជសាស្ត្រដែលប្រើប្រាស់នៅប្រទេសជប៉ុន (Pharmaceutical and Medical Devices Agency, Pmda): https://www.pmda.go.jp

- ព័ត៌មានសង្ខេបនៃឱសថសម្រាប់អ្នកជំងឺដែលប្រើប្រាស់នៅប្រទេសជប៉ុន: http://www.rad-ar.or.jp